ព័ត៌មានជាតិ

សិស្សសាលា២នាក់របួសធ្ងន់និងស្រាល បន្ទាប់ពីត្រូវរថយន្តទាហានម្នាក់បើកបុក

បាត់ដំបង: នៅវេលាម៉ោង ១១ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្លូវចេញពីសាលាវិទ្យាល័យពេជ្រចិន្តា ស្ថិតភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ជនរងគ្រោះចំនួន២នាក់រួមមាន៖
១/ឈ្មោះ ទ្រី ម៉េងលី ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសធ្ងន់)។
២/ឈ្មោះ ដា សុវណ្ណនីតា ភេទស្រី អាយុ ១៤ ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា (គ្មានរបួស)។
៣/ឈ្មោះ ដូ ស្រីដាវ ភេទស្រី អាយុ ១៤ ឆ្នាំ រស់នៅភូមិ/ឃុំ ជាមួយគ្នា (របួសស្រាល) ។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក កាមរី ស៊េរីឆ្នាំ១៩៩៥ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2J-1066 បើកបរដោយ ឈ្មោះ ស៊ី ចាន់ថុល ភេទប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរទាហាន ខណ:មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ 2AI-0503 បណ្តាលឲ្យសិស្សសាលា២នាក់ រងរបួសធ្ងន់ស្រាល ។

ក្រោយកើតហេតុ​ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់