ព្រះសីហនុៈ កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យនិងឆែកឆេររថយន្ត ពាក់ស្លាកលេខ(ខ.ម) នៅក្រុងព្រះសីហនុ។
ជាលទ្ធផលរកឃើញរថយន្តចំនួន២គ្រឿង ដែលមិនមានឯកសារគ្រប់គ្រាន់ ហើយបានឃាត់បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរអនុវត្តតាមនីតិវិធីច្បាប់។
រថយន្តទី១ម៉ាកRANGE ROVER ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2.9588 អ្នកបើកបរ ជនជាតិចិន និងរថយន្តទី២ម៉ាក ALPHAT ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2.8308 អ្នកបើកបរ ជនជាតិចិន៕
មតិយោបល់