ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យពីរនាក់ជាជនជាតិឡាវពាក់ព័ន្ធករណីជួញដូរថ្នាំញៀនមួយកញ្ចប់ធំ

(ស្ទឹងត្រែង): អាវុធហត្ថខេត្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ដែលជាជនជាតិឡាវ ពាក់ព័ន្ធករណីជួញដូគ្រឿងញៀន កាលពីរសៀលថ្ងៃទី28 ខែមីនា ឆ្នាំ2016 ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម្សៅមេតំហ្វេតូមីន(ទឹកកក)ចំនួន1កញ្ចប់ធំ ត្រង់ចំណុចដុងក្រឡរ ស្ថិតក្នុងភូមិគីឡូ8 សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
អាវុធហត្ថបានប្រាប់ឲ្យដឹងថា:ការចុះបង្ក្រាបករណីជួញដូរថ្នាំញៀនខាងលើនេះ អាវុធហត្ថបានថធ្វេីការឃាត់ខ្លួនជនសង្ស័យជនជាតិឡាវចំនួនពីរនាក់ទី1ឈ្មោះ ផា ខាំ ភេទប្រុស អាយុ38ឆ្នាំ ទី2ឈ្មោះ ផា លាយ ភេទប្រុស អាយុ33ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិ គី ណាក់ ស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម្សៅមេតំហ្វេតូមីន ព៌ណសថ្លា(ម៉ាទឹកកក)ចំនួនមួយកញ្ចប់ធំដែលមានទំងន់ស្មើនឹង937.6ក្រាម។ 

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាងត្រូវបានអាវុធហត្ថបញ្ជូនខ្លួនមកកាន់ទីបញ្ជាករដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរបន្ថែមព្រមទាំងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការដាក់ទោសទៅតាមនិតិវិធីច្បាប់។
   
    
   

មតិយោបល់