Post News Media ព័ត៌មានជាតិ កម្មករសំណង់២ន...

កម្មករសំណង់២នាក់ត្រូវចរន្តភ្លើងឆក់ស្លាប់ខណះអូសបន្ទារដែកឡើងព្រំដំបូល     

(កណ្តាល)÷បុរសជាកម្មករសំណង់២នាក់ត្រូវចរន្តភ្លើងឆក់ស្លាប់ខណះអូសបន្ទារដែកឡើងព្រំដំបូលកាលពី វេលាម៉ោង១០:៣០នាទី ថ្ងៃទី២៨ខែមិនាឆ្នាំ២០១៦ នៅចំណុច: ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នគរបាលផ្នែកព្រហ្ម៍ទណ្ឌ័ក្រុងតាខ្មៅបានឲ្យដឹងថាជនរងគ្រោះចំនួន:០២នាក់គឺមាន១.ឈ្មោះ យ៉ែវ ធួនភេទប្រុស អាយុ៣០ឆ្នាំ មាទីលំនៅភូមិរំពាកើពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវមុខរបរកម្មករសំណង់និងទី២.ឈ្មោះ តុង ហ៊ាន ភេទ​ប្រុស​ អាយុ២៨ឆ្នាំ ទីលំនៅ​ភូមិ-ស្រុក-សំពៅពូន ខេត្តបាត់ដំបង។                         

បើតាមការបញ្ជាក់ពីនគរបាលថា នៅមុនពេលកេីតហេតុជនរងគ្រោះទាំងពីរនាក់ដែលជាកម្មករសំណង់ បានអូសរន្ទាដែកដេីម្បីឡើងព្រំដំបូលផ្ទះហេីយរន្ទាបានប៉ះនឹងខ្សែរកាបអគ្គសនីរដ្ឋបណ្តាលឲ្យឆក់ទាំងពីរនាក់ធ្លាក់ប្រកាច់មកដីឃេីញដូចច្នោះកម្មករដូចគ្នាបានដឹកទៅសង្ក្រោះបន្ទាន់នៅមន្ទីពេទ្យជ័យជំនះពេលដល់ពេទ្យជនរងគ្រោះ ក៏បានស្លាប់តែម្តង។

នគរបាលបញ្ជាក់ថាហេតុការណ័នេះមកពីការធ្វេសប្រហេតុរបស់ជនរងគ្រោះតែយ៉ាងណាក៍ដោយអ្នកទទួលម៉ៅការសំណង់ក៍ទទួលខុសត្រូវក្នុងរឿងនេះដែរមិនអាចយករួចខ្លួនបានទេ៕

   

  

  

  

  

Loading...