ព័ត៌មានជាតិ

ក្រុមចែកចាយសារធាតុញៀន ធំប្រចាំស្រុកបាភ្នំ ត្រូវអាវុធហត្ថចុះបង្ក្រាប

ព្រៃវែង: នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញបានចុះបង្ក្រាបបំបែកបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយក្រុមធំនៅចំណុចសត្តឃាតដ្ឋាន ស្ថិតក្នុងភូមិ កន្រ្ទាន ឃុំរោងដំរី ស្រុកបាភ្នំ។

ខ្លួនជនសង្ស័យចំនួន០៩នាក់រួមមាន៖
១/ឈ្មោះ លន់ ចន្ថា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
២/ឈ្មោះ កេត ជា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
៣/ឈ្មោះ ហ៊ិន សុនពុទ្ធិ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
៤/ឈ្មោះ សុផាត ផានិត ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
៥/ឈ្មោះ ញ៉ែម តុង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
៦/ឈ្នោះ ស៊ា គឹមហេង ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអង្គ្រង ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
៧/ឈ្មោះ ចាន់ ម៉ាប់ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរជាងធ្វើសោរ រស់នៅភូមិឈើកាច់ ឃុំឈើកាច់ស្រុកបាភ្នំ ខេត្តព្រៃវែង។
៨/ឈ្មោះ ឈិន ភក្រ័ភេទ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពានី ឃុំល្វា៩ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
៩/ឈ្មោះ ផាន បញ្ញា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិគ្រោះ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

វត្ថុតាងដកហូតបានរួមមាន៖
– ម្សៅក្រាម ពណ៌ស ចំនួន០២កញ្ចប់តូច
– ម៉ូតូចំនួន០៦គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០
-ម៉ូតូម៉ាក ហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ 1BV-6525
-ម៉ូតូម៉ាក Viva ពណ៌ខ្មៅ ស៊េរីឆ្នាំ៩៨ ពាក់ផ្លាកលេខ ឍ ១៦២៣ ភ្នំពេញ
-ម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1D1112
-ម៉ូតូម៉ាក C ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CV-9365
-ម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1CW-7743
-ទូរសព្ទ័ដៃសរុប ០៧គ្រឿង

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអាវុធហត្ថខេត្តព្រៃវែង៕

មតិយោបល់