ព័ត៌មានជាតិ

ក្មេងវត្ត ប៉ះ មេធាវីកម្ពុជា

​​​ ភ្នំពេញ៖ កាលពីរសៀល ម៉ោង ៣ ម្សិលមិញនៅពហុកីឡាជាតិអូឡាំពិក មានមានកា​រ​ប្រកួត​កីឡា​បាល់ទាត់ដើម្បី​ដណ្តើម​ ពានរង្វាន់ថ្ងៃ ៧ មករា ​។បើកឆាក មិនទាន់​បាន​ក្តៅសាច់​ស្រួលបួល​ផង​មេធាវី​កម្ពុជា បំប៉ោង​សំណាញ់ ក្មេងវត្ត ក្នុង​លទ្ឋផល​នាំមុខ ១ ទល់ ០ ឈាន​មក​ដល់​នាទី ២៨ មេធាវីកម្ពុជា ស៊ុត​បញ្ចូល​ទី​ថែម មួយ​គ្រាប់ទៀត ចប់​តង់​ទី ១ លទ្ឋផល​បណ្តោះ​អាសន្ន ២ ទល់ ០ ។

៤៥ នាទី​ តង់ទី ២ ឈាន​ចូល​មក​ដល់ ទោះបី​ជា ក្មេងវត្តខិតខំទប់​វាយបកយ៉ាង​ណា​អាច​ត្រឹម​យក​គ្រាប់​បាល់​បានតែ​មួយ​ប៉ុណ្ណោះសម្រាប់​ក្រុម ចប់​ការប្រកួត​មេធាវី កម្ពុជា​ ឈ្នះ​ក្មេ​ង​វត្ត លទ្ឋផល ៦ ទល់នឹង ១ ។

ឯកឩត្តម ស៊ាន បូរ៉ាត់ ​អនុ​ប្រធានប្រឆាំង​អំពើ​ពុក​រលួយ និង​ភេរវកម្ម​បានមាន​ប្រសាសន៍​ផ្តាំ​ផ្ងើថា ទោះ​បី​ជាលទ្ឋផល ៦ ទល់ ១ នេះ​វា​ច្រើន​ក្តី​នេះ​វា​គ្រាន់​តែ​ជាកីឡាតែ​ប៉ុណ្ណោះ កីឡា​មានឈ្នះ​ មានចាញ់ សូមកុំធ្វើការគុំគួននឹង​គ្នា ។

ឯកឩត្តម​បន្តប្រសាសន៍ថា សូមឲ្យយុវជន​ទាំង​អស់​ងាក​មក​រកកីឡា ដើម្បី​ជៀស​ឆ្ងាយ​ពីគ្រឿង​ញៀនទាំង អស់គ្នា​ ។

ការប្រកួតកីឡាបាល់ទាត់អបអរសាទរថ្ងៃ៧មករា ខួបឆ្នាំទី៣៣ និងទទួលពានរង្វាន់ ៧មករា ទទួលបានការឧបត្ថម្ភគាំទ្រពីលោក លី ឆេង អគ្គនាយកក្រុមហ៊ុន ប៊ែលធីគ្រុប និងសប្បុរសជនមួយចំនួន ៕

ដោយ៖ បុរសដំណឹង

មតិយោបល់