ព័ត៌មានជាតិ

បុរសម្នាក់ប្រើប្រាស់ហិង្សា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: កាលពីថ្ងៃទី០៩ ខែ មករា ឆ្នាំ២០២០ វេលាម៉ោង ១០ និង ១០នាទី ស្ថិតភូមិកាប់លាវ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល មានករណីប្រើប្រាស់ហិង្សា។

ជនសង្ស័យឈ្មោះ រស់ ចាន់ណា ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិមាត់បឹង ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរស្រុកកណ្ដាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់