ព័ត៌មានជាតិ

រថយន្តកុងតឺន័រពីរគ្រឿងបុកគ្នា បណ្ដាលឲ្យតៃកុងរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៧និង ៤០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តកុងតឺន័រពីរគ្រឿងបុកគ្នា បណ្ដាលឲ្យតៃកុងរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ដល់ទីតាំងខាងលើ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់