ព័ត៌មានជាតិ

មិនដឹងគំនុំរឿងអ្វី ត្រូវគេលើកគ្នាមកទាំងក្រុមព្រួតកាប់ យុវជន២នាក់រត់ចែកជើងគ្នា

បន្ទាយមានជ័យ: ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ពាក់ព័ន្ធករណីប្រើប្រាស់ហិង្សា។

ជនសង្ស័យចំនួន៤នាក់រួមមាន៖
១/ឈ្មោះ មិល ថៃលេន (ឃាត់ខ្លួន)។
២/ឈ្មោះ ណេង ភារ៉ាត់ (ឃាត់ខ្លួន)។
៣/ឈ្មោះ តុ លេះ។
៤/.មិនសា្គល់ឈ្មោះ ។

ជនរងគ្រោះចំនួន២នាក់រួមមាន៖
១/ឈ្មោះ ឆាយ សានហ៊ួ ភេទប្រុស អាយុ ១៦ ឆ្នាំ។
២/ឈ្មោះ ភាព ជីវី ភេទប្រុស អាយុ ១៩ ឆ្នាំ។

វត្ថុតាងដកហូតបាន៖ កាំបិតកែច្នៃ០១ដើម។

ដំណើររឿង៖ កាលពីវេលាម៉ោង ១១ និង ៣៥នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្រុមជនរងគ្រោះបានអង្គុយលេងទល់មុខក្លិបកម្សាន្តស្ចារស៊ីធី ភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណ:នោះជនសង្ស័យជិះម៉ូតូចំនួន០២គ្រឿងមានគ្នា០៤នាក់ យកកាំបិតដេញកាប់ពួកគេតែម្ដង តែជនរងគ្រោះគេចទាន់ ក្រុមជនសង្ស័យក៏កាប់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យខូចខាតយ៉ាងដំណំ ហើយរត់គេចខ្លួនបាត់អស់ បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ព្រមទាំងវត្ថុតាង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់