ព័ត៌មានជាតិ

រថយន្តដឹងត្រីពន្លះរថយន្តFOSUពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

កំពង់ធំៈ នៅវេលាម៉ោង៥ និង ២០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិលេខ០៦ ស្ថិតភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យរបួស។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក ហ៊ិនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-2093 ដឹកត្រី ទិសដៅពីត្បូងទៅជើង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) មកដល់ចំណុចខាងលើធ្វើការវាជែងក្នុងស្ថានភាពគ្រោះថ្នាក់ក៏ទៅបុកនឹងរថយន្ត FOSU ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3E-0422 សណ្តោងស៊ឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-4129 ធ្វើដំណើរបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ ម៉ៅ ផានិត ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ (របួសធ្ងន់) មុខរបរបើកបររថយន្ត រួមដំណើរដោយឈ្មោះ សេន វិផាក់ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិត្រពាំងប្រសាទ ឃុំត្រពាំងប្រសាទ ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មករ (របួសស្រាល)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយ៉ូវ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់