ព័ត៌មានជាតិ

ផ្លូវជាតិលេខ៥ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង មកដល់ព្រឹកនេះអាចធ្វើដំណើរបានវិញហើយ!

បន្ទាយមានជ័យៈ លោកអធិការក្រុងប៉ោយប៉ែត បានប្រាប់Post News មុននេះបន្តិចថា បន្ទាប់ពីមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៥ ប្រវែងប្រមាណ ២០០ម៉ែត្រ ស្ថិតនៅត្រង់ចំណុចភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល និងភូមិកូនដំរី សង្កាត់និមិត្ត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧រួចហើយនោះ រហូតមកទល់នឹងព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នេះ ចរាចរណ៍តាមដងផ្លូវត្រង់ចំណុចជន់លិចខាងលើ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតាឡើងវិញហើយ បន្ទាប់ពីមានការជួយអន្តរាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋានក្នុងការរិះរកវិធីបញ្ចៀសជំនន់ទឹកភ្លៀង កុំឲ្យហូរកាត់លើផ្លូវជាតិ ដែលមិនអាចនាំឲ្យខូចផ្លូវខាងលើនេះ៕

មតិយោបល់