ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវឃាត់ខ្លួនករណីបង្កហិង្សាទៅលើមន្រ្តីយោធា

កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នគរបាលស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ករណីហិង្សាដោយចេតនាខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូមកពីសងលុយថ្លៃត្រីគេវិញដោយជនសង្ស័យបានស្ទាក់ផ្លូវជនរងគ្រោះដោយយកគល់ឈើដើមរាំងដាក់ឃាំងពីមុខ(ផ្លូវប្រទ្បាយ)ដើម្បីចង់ឃាត់សួរនាំដោយលិចឮពាក្យថាជនរងគ្រោះចង់ជួបហើយក៏បង្កឡើងទៅជាហិង្សាកាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះជិន លីននី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធាមានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យទាំង៤នាក់មាន៖១/.ឈ្មោះសុខ គីម ភេទប្រុសអាយុ៤៤ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។ ២/.ឈ្មោះហុក រត្ន័ ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន)។៣/.ឈ្មោះសនសំភេទស្រីអាយុ៤៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិកំពង់ស្វាយឃុំកំពង់ស្វាយខេត្តកណ្តាល(គេចខ្លួន)។៤/.ឈ្មោះចេតសារឿនភេទប្រុសអាយុ៥៤ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល(គេចខ្លួន)។
វត្ថុតាងរួមមាន៖កាំបិតផ្គាក់ផ្លែដែកដងឬស្សីប្រវែង០,៧១ម៉ែត្រចំនួន០១ដើម។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោងដើម្បីចាត់ការបន្តតាមនីតិវិធី។រីឯបក្ខពួកដែលបានរត់គេចខ្លួនសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

 

មតិយោបល់