បាត់ដំបងៈ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្ត ឧត្ត មសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង នា វេលាម៉ោង២និង ២០នាទីនៅចំណុចក្រុមទី១០ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងនគរ បាលស្រុកថ្មគោល ដែលមានលោកវរសេនី យ៍ឯក ផង់ សុភាព ជាអធិការនគរបាលស្រុក ដឹកនាំកម្លាំងជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្មុំ ប៉ុស្តិ៍តាពូង ប៉ុស្តិ៍បឹងព្រីង បានចុះបង្រ្កាបករណីល្បែងស៊ីសង(បក្សីកីឡាជល់មាន់)តាម ទូរទ ស្សន៍ដោយធ្វើការឃាត់ខ្លួនអ្នកនិយមទស្សនានិងឆ្លៀត ចាក់ភ្នាល់ដាក់ប្រាក់ផងនោះ ចំនួន ១៤ នាក់ភេទប្រុស រួមទាំងម៉ូតូចំនួន១២គ្រឿងទូរទ ស្ស ន៍ម៉ាក LG ទំហំ៤៣អ៉ីងចំនួន០១គ្រឿង។
ក្រោយពេលឃាត់ខ្លួនអ្នកញៀនល្បែង(បក្សីកីឡា)មានភ្នាល់ដាក់ប្រាក់ទាំង១៤នាក់យកមកធ្វើការសាកសួររួចមក បានអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ហើយឲ្យវិលទៅលំនៅដ្ឋានវិញ៕
មតិយោបល់