ព័ត៌មានជាតិ

រដូវរាំងស្ងួត អាកាសធាតុក្តៅ ងាយរងគ្រោះដោយអគ្គិភ័យណាស់ សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា

កណ្តាល: នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មានករណីឆេះ ជញ្ជ្រាំង ព្រៃល្បាស់ នៅក្នុងមូលដ្ឋានឃុំភ្នំបាត ស្រុកពញាឮ បង្កការភ្ញាក់ផ្អើលព្រួយបារម្មណ៏ ដល់បងប្អូនប្រជាពលរដ្ឋ ដែលលំនៅដ្ឋាន នៅក្បែរកន្លែងកើតហេតុ ។
ក្រុមពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ អាជ្ញាធរភូមិឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ បានចូលរួមពន្លត់អគ្គីភយ័នេះ រលត់ជាស្ថាពរ ដោយពុំបង្ករឲ្យមានមហន្តរាយឡើយ ។
នេះជារដូវរាំងស្ងួត អាកាសធាតុក្តៅ ងាយរងគ្រោះដោយអគ្គិភ័យណាស់ បើមិនបានធ្វើការប្រុងប្រយត្ន័បញ្ហាភ្លើង! ជាពិសេសផងដែរនោះ បងប្អូន ក្មួយៗទាំងឡាយ មិនគួរដុតព្រៃ ដំបូក គុម្ពឬស្សី ឬជញ្ជ្រាំងស្រែ ព្រៃចម្ការ ដោយមិនបាននៅរងចាំមើលពន្លត់នោះ អគ្គីភយ័និងអាចចេះរាលដាល ហើយបង្ករគ្រោះមហន្តរាយដល់យើងមិនខាន៕

 

មតិយោបល់