ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុស២នាក់លង់ទឹកស្លាប់ក្នុងពេលតែមួយនៅត្រពាំងឬស្សី

កំពង់ធំ: ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២០ នៅវេលាម៉ោង២និង៣០នាទីមានករណីក្មេងលង់ទឹកស្លាប់ចំនួន០១លើកបណ្តាលឲ្យស្លាប់ចំនួន០២នាក់ ស្ថិតនៅ ភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។
១.ជនរងគ្រោះឈ្មោះ ង៉ែត ជឺលីង ភេទប្រុស អាយុ០៩ឆ្នាំ។
២.ជនរងគ្រោះឈ្មោះ ឆាន ឈាវហុង ភេទប្រុស អាយុ០៨ឆ្នាំ។
មូលហេតុ ដោយសារជនរងគ្រោះចុះលេងទឹកស្រះទើបបណ្តាលឲ្យលង់ស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុរួចទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់