មួយខែក្រោយពីប្រកាសបង្ហាញ Huawei P8 នៅពេលនេះ Huawei បានផ្ញើលិខិតអញ្ជើញឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍ធំមួយក្នុងទីក្រុងញូវយ៉កនាថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០១៥ ដល់ស្ថាប័នព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ។
នៅក្នុងលិខិតអញ្ជើញក្រៅពីបញ្ជាក់កាលបរិច្ឆេទហើយនោះ គេឃើញមានរំលេចនូវពាក្យមួយឃ្លាថា «see what we’re unlocking next» តាមរយៈពេលមួយឃ្លានេះ គេអាចសន្និដ្ឋានបានថា Huawei គ្រោងយកស្មាតហ្វូន P8 របស់ខ្លួនទៅក្រឡុកទីផ្សារអាមេរិក ដើម្បីបង្រីកឥទ្ធិផលសម្រាប់ទីផ្សារអន្តរជាតិរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន P8 ត្រូវបានក្រុមហ៊ុន Huawei រំពឹងថា នឹងជួយដណ្ដើមយកទីផ្សារស្មាតហ្វូនទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីក្លាយជាក្រុមហ៊ុនស្មាតហ្វូនយក្ស៕
ព័ត៌មានជាតិ
មតិយោបល់