ព័ត៌មានជាតិ

ចុះបង្ក្រាបហាងម៉ាស្សាមួយកន្លែង ឃាត់ខ្លួនមនុស្ស២នាក់ ដកហូតថ្នាំញៀនមួយចំនួនធំ

បន្ទាយមានជ័យ: ហាងម៉ាស្សាមួយកន្លែង បង្កប់បទល្មើសគ្រឿងញៀន ដែលមានទីតាំង ស្ថិតនៅភូមិក្បាលកោះ សង្កាត់ក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលដឹកនាំដោយលោកវរសេនីយ៍ទោ ធិន ស៊ិនដេត ជាអធិការក្រុង

ចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សចំនួន២នាក់ កាលពីវេលាម៉ោង ជាង១២ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ និងរឹបអូសបានថ្នាំញៀនមួយចំនួនធំ។

ជនសង្ស័យឈ្មោះ យូ លក្ខិណា ភេទស្រី អាយុ៤០ឆ្នាំ អ្នកចែកចាយ និងជាម្ចាស់ហាងម៉ាស្សា យីហោ យូឡុងលក្ខិណា និងទី២.ឈ្មោះ យូ សារ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ។ វត្ថុតាងដកហូតបាន រួមមានថ្នាំញៀនចំនួន១៦២គ្រាប់ (យ៉ាម៉ាពណ៌ផ្កាឈូកWY) , ម្សៅក្រាមសថ្លាហៅថា (ខេទឹកកក) ចំនួន២៦កូនថង់តូច ,ជញ្ជីងថ្លឹងថ្នាំញៀន០១ និងឧបករណ៍ មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាល បញ្ជូនទៅអធិការដ្ឋាន នគរបាលក្រុង ដើម្បីសួរនាំ៕

photo_2016-07-28_16-16-19

photo_2016-07-28_16-16-21

photo_2016-07-28_16-16-23

photo_2016-07-28_16-16-26

មតិយោបល់