កំពង់ស្ពឺៈ ជនសង្ស័យដែលប្រជាពលរដ្ឋមានការ សង្ស័យរហូតរាយការណ៍ជូនសមត្ថកិច្ច ដើម្បីឃាត់សាកសួរ ព្រោះព្រះសង្ឃខាងលើបិណ្ឌបាតស្នើសុំឲ្យញាតិញោមបន្ដជួយឧបត្ថម្ភបន្ថែមទៀតនូវទ័យវត្ថុ បច្ច័យ ដូចជាសៀវភៅធម៌ កង្ហា តុសម្រាប់រៀបចំម្ហូបអាហារប្រគេនព្រះសង្ឃ ថ្លៃគំនូររបង វិហារ ជាដើម។
ករណីបន្លំខ្លួនជាព្រះសង្ឃដើរបិណ្ឌបាត ត្រូវបានសមត្ថកិច្ចឃាត់ រួមជាមួយព្រះចៅអធិការវត្ដមុន្នីសុខារាម និងគណៈកម្មការអាចារ្យវត្ដ ការិយាល័យធម្មការស្រុកឧដុង្គ ធ្វើការនិមន្ដ សួរនាំរកឯកសារពាក់ព័ន្ធ និងទីវត្ដអារាមគង់ ទើបដឹងថា ជាសង្ឃក្លែងក្លាយ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិរំលេច ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនធ្លាប់បួសជាសង្ឃនៅក្នុងអំឡុងឆ្នាំ២០០៧ នៅឆ្នាំ ២០០៨ បានទៅគង់នៅវត្ដស្ទឹងមានជ័យ រាជធានីភ្នំពេញ ដោយលួចដើរលេងយប់ ចៅអធិការបានផ្សឹក បណ្ដេញចេញពីវត្ដ និងគ្មានគោលដៅចេះតែរស់បន្ដអាជីពជាសង្ឃក្លែងក្លាយមួយថៃ្ង បានប្រាក់ពីចន្លោះ ៨ម៉ឺនរៀលទៅ ១២ម៉ឺនរៀល បានសម្ភារមួយចំនួនតាមជាក់ស្តែង ដោយទូរទាត់ថ្លៃសាំងម៉ូតូ អ្នកដឹកជញ្ជូន និងថ្លៃជួលផ្ទះថែមទៀត។
តាមការឲ្យដឹងបន្ថែម ជនសង្ស័យធ្លាប់ប្រព្រឹត្ដអំពើដូចនេះ និងត្រូវតុលាការខេត្ដកណ្ដាល ធ្វើការឃុំខ្លួននៅពន្ធនាគារខេត្ដ ក្រោយរួចទោសដោះលែង ក៏បន្ដមុខរបរនេះទៀត។
បច្ចុប្បន្នសមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលារដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់