ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយពេលជិះម៉ូតូបុករថយន្តចតលើផ្លូវ បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ

កំពង់ស្ពឺ: នៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១​ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុករថយន្ត ស្ថិតក្នុងភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ខៀវ បូរី ភេទប្រុស អាយុ ៣០ឆ្នាំ (ស្លាប់) មិនដឹងអាស័យដ្ឋាន។
រថយន្តម៉ាក នីសាន់ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 01.3-2067 សណ្ដោងសឺមីរ៉ឺម៉ក គ្មានស្លាកលេខ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះធ្វើដំណើរពីកើតទៅលិច ពេលមកដល់ចំណុចខាងលើ បានបុករថយន្តចតលើផ្លូវជាតិពីក្រោយ បណ្ដាលឲ្យឆេះយ៉ាងសន្ធោសន្ធៅស្លាប់មនុស្សតែម្ដង ក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ និងស្ទូចយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់