ព័ត៌មានជាតិ

មន្ត្រីនគរបាលប៉ុស្តិ៍ស្រយូវម្នាក់ ត្រូវរថយន្តបុកស្លាប់ នៅក្រុងស្ទឹងសែន

កំពង់ធំ: នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣៥នាទីយប់ លើផ្លូវជាតិលេខ០៦ ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយូវ ភូមិត្រពាំងវែង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដ បុកម៉ូតូ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង) បណ្ដាលឲ្យស្លាប់០១នាក់(ប្រុស) ខូចខាតម៉ូតូ០១គ្រឿង រថយន្ដ០១គ្រឿង។

រថយន្តម៉ាក សាំងយ៉ុង ពណ៌ក្រហម ផ្លាកលេខ កំពង់ស្ពឺ 2A.2941 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនពីកន្លែងកើតហេតុបាត់)។
ម៉ូតូម៉ាក Suzuki Smash Revo ពណ៌ខ្មៅ ផ្លាកលេខ នគរបាល1-5138 បើកបរដោយឈ្មោះ អ៊ុក.បូរ៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិពុកយុក ឃុំសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ស្រយូវ នៃអធិការដ្នាននគរបាលក្រុងស្ទឹងសែន) ស្លាប់តាមផ្លូវពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ(ពាក់មួកសុវត្ថិភាព)។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងវាស់វែង វត្ថុតាងយករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយូវ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុបឋមបង្កឡើងដោយ៖
-អ្នកបើកបរម៉ូតូ បើកបរបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។
-អ្នកបើកបររថយន្ដបើកបរមានល្បឿនលឿន៕

មតិយោបល់