ព័ត៌មានជាតិ

Update៖ រថយន្តកុងតឺន័របើកបរមិនគោរពច្បាប់ចរាចរណ៍ពន្លះគ្នាពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច

ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង កាលពីវេលាម៉ោង ១ និង ២០នាទីសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥៦-១៥៧ ស្ថិតភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តកុងតឺន័រមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយស ពាក់ផ្លាកលេខ ភ្នំពេញ 3D-0287 បើកបរដោយឈ្មោះ ទេព ដារ៉ា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (ស្លាប់) ទិសដៅពីលិចទៅកើតខណ:មកដល់ចំណុចខាងលើបានបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-1908 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ធ្វើដំណើរបញ្ច្រាសទិសគ្នា។

មូលហេតុ៖ បណ្ដាលមកពីរថយន្តហ៊ីយ៉ាន់ដាយបើកបរមិនប្រកាន់ស្ដាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់