បាតដំបងៈ នៅវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ លេខ២២៤-២២៥ ត្រង់ចំណុច ក្រុមទី១០ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
រថយន្តម៉ាក LEXUS.RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2A-7410 អ្នកបើកបរ (គេចខ្លួនបាត់)។
ម៉ូតូម៉ាក វ៉េវ សេ១១០ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ លន់ ម៉ិ ភេទប្រុស អាយុ ៣៧ឆ្នាំ(ស្លាប់) អ្នករួមដំណើរឈ្មោះ សាញ់ សាន ភេទប្រុស អាយុ ២៧ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងពីររស់នៅភូមិនិគមក្រោម ឃុំឫស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
មូលហេតុ៖ ម៉ូតូបើកវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។
ដំណើររឿង៖ មុនពេលកើតហេតុរថយន្តធ្វើដំណើរពីភ្នំពេញទៅបាត់ដំបង លុះមកដល់ចំណុចខាងលើ ស្រាប់ម៉ូតូជនរងគ្រោះបើកវ៉ាជែងបុករថយន្ត ក៏បណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍តែម្ដង ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋានស្រុក ដើម្បីស្វែងរកម្ចាស់រថយន្តមកសាកសួរ និងដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់