តាកែវៈ ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំរលោភ កាលពីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ តាមពាក្យបណ្តឹងក្រុមគ្រួសារកុមារីរងគ្រោះមានឈ្មោះ ល.គ.ហ អាយុ១៤ឆ្នាំ ។
តាមរបាយការណ៍នគរបាលស្រុកគិរីវង់ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ណេង ពៅ (ហៅតឿ) ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិស្លា ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ នៅវេលាកើតហេតុ ជនសង្ស័យលួចឡើងផ្ទះជនរងគ្រោះ ធ្វើសកម្មភាពចាប់រំលោភតែមិនបានសម្រេច ដោយជនរងគ្រោះដឹងខ្លួនទាន់ស្រែកឲ្យគេជួយ រួចជនសង្ស័យរត់គេចខ្លួនបាត់ (ជនរងគ្រោះជាកូនកំព្រារស់នៅជាមួយជីតាឈ្មោះ ឡាយ លេង ) ។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញក សាងសំណុំរឿង ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕
មតិយោបល់