កំពតៈ កាលពីយប់ថ្ងៃទី១០ មករា ឆ្នាំ២០២០ ចន្លោះគីឡូម៉ែត្រ ១៤២-១៤៣ ស្ថិតភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត គ្រោះថ្នាក់ចរចរណ៏រថយន្តក្រុងធ្លាក់ផ្លូវត្រឡាប់ដោយខ្លួនឯងនៅ។
ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តក្រុង១គ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C-7070 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ក្នុងនោះមានអ្នករួមដំណើរចំនួន៣៣នាក់ ខ្មែរ៦នាក់ ជនបរទេស២៧នាក់ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យស្ត្រីជនជាតិបរទេស៣នាក់របួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់