អ្នកនាំពាក្យក្រសួងការពារជាតិ អាមេរិកលោក ស្ទេវ វ៉ារ៉ែន បាននិយាយថា កម្មវិធី ពិសោធន៍រួមគ្នា ដែលធ្វើឡើង ដោយសហរដ្ឋអាម៉េរិក និងប្រទេសអ៊ីស្រាអែល ទៅលើប្រព័ន្ធ ការពារ គ្រាប់កាំជ្រួចមីស៊ីល ត្រូវបានរៀបចំឡើងយ៉ាងប្រសើរបំផុត ដើម្បីប្រឆាំង និងគំរាមកំហែងដោយមីស៊ីល នាពេលអនាគត ដូចដែលបានគ្រោងទុក ។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ នេះ ដោយលើកឡើងពី សម្ដី របស់លោក វ៉ារ៉ែន ដែលបានថ្លែងប្រាប់ ក្រុមអ្នករាយការណ៍ព័ត៌មានថា អង្គការការពារគ្រាប់មីស៊ីល អ៊ីស្រាអែល ជាមួយនាយកដ្ឋាន ស្រាវជ្រាវការពារ និងអភិវឌ្ឍន៍ នៃទីភ្នាក់ងារការពារមីស៊ីលអាមេរិក បានធ្វើតេស្តរួមគ្នាមួយ ក្នុងការការពារ និងស្ទាក់ចាប់គ្រាប់កាំជ្រួចមីស៊ីល ។
ប្រទេសអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តកាត់ទឹកមិនដាច់ នឹងប្រកាសពីគោលដំណងរបស់ខ្លួន ទៅលើ ប្រព័ន្ធការពារ គ្រាប់មីស៊ីលមួយ ព្រោះវាជាអាទិភាពការពាររបស់ប្រទេសមួយ ដែល បានសហការគ្នា តាំងពីអតីតកាល ជាមួយនឹងក្រសួងការពារជាតិអាម៉េរិក ទៅលើសមត្ថភាព ធ្វើពិសោធន៍ស្រដៀងគ្នា នេះដែរ ហើយការធ្វើតេស្តនេះ ត្រូវបានធ្វើឡើង នៅលើដែនសមុទ្រក្នុងរបស់ប្រទេសអ៊ីស្រាអែល៕
មតិយោបល់