បន្ទាយមានជ័យៈ យោងតាមផេក ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០
ក្រោមការបញ្ជាផ្ទាល់ ពីលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឲ្យកម្លាំង ជំនាញការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់នូវសារធាតុញៀន និងប្រើប្រាស់ឯកសាររថយន្តក្លែងក្លាយ ម្នាក់ឈ្មោះ អ៊ុង ថត ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ អ្នកយកពត៌មាន មានទីលំនៅភូមិ ខ្ជាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនត្រង់ចំណុចផ្លូវ ៦៨ ភូមិកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប
បញ្ជូនទៅតុលាការដើម្បីចាត់តាមនីតិវិធីបន្ត៕
ព័ត៌មានជាតិ
មតិយោបល់