ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុកកង់បី បណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងមនុស្សរងរបួស

ភ្នំពេញ: កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុកកង់បី ស្ថិតតាមបណ្ដោយផ្លូវលេខ២១៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1P-2586។
រថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8335។

ដំណើររឿង៖ មុនពេលកើតហេតុម៉ូតូកង់បីធ្វើដំណើរពីលិខទៅកើត លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបង្កធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវលេខ១០៥ បានបុកម៉ូតូកង់បីបណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងមនុស្សរងរបួស បន្ទាប់ពីបង្កហេតុភ្លាមៗ រថយន្តបង្កព្យាយាមបើករត់គេច ប៉ុន្តែត្រូវគ្នីគ្នាជនរងគ្រោះ អ្នកបើកម៉ូតូកង់បីដូចគ្នា ដេញតាមរហូតត្រូវរថយន្តបុកពីក្រោយទៅមុខលែងរួច ជនសង្ស័យក៏ចុះមកផ្ទុះហិង្សាផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍តែម្ដង។

ក្រោយពេលកើតហេតុប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ និងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងនីតិវីធីដោះស្រាយតាមច្បាប់៕

មតិយោបល់