ព័ត៌មានជាតិ

Updated៖ សូមជួយស៊ែរស្វែងរកសាច់ញាតិគាត់ផង ករណីសពបុរសម្នាក់អណ្ដែតទឹកទន្លេសាប

ភ្នំពេញ: សពបុរសម្នាក់ត្រូវគេប្រទះឃើញអណ្តែតទឹកទន្លេសាបទាំងព្រលឹម មិនទាន់ដឹងមូលហេតុបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅខាងក្រោយផែថ្មក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ភិនភាគមានពាក់អាវក្រណាត់ពណ៌សដៃវែង និងស្លៀកខោក្រណាត់ពណ៌ខ្មៅជើងវែង សពសម្បុរសអណ្តែតទឹកផ្កាប់មុខ។

តាមប្រភពព័ត៌មានឲ្យដឹងថាសពខាងត្រូវបានកម្មកកាប៉ាល់ប្រទះឃើញតាំងពីម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បន្ទាប់មកក៏រាយការណ៍ប្រាប់សម្ថកិច្ចបានដឹងនៅម៉ោង ១១ព្រឹកថ្ងៃដដែល ។ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានបានទទួលព័ត៌មាននេះ ទៅដល់កន្លែងកើតហេតុ និងទាក់ទងជំនាញចុះពិនិត្យ ដើម្បីឲ្យដឹងថា សពស្លាប់ដោយសារមូលហេតុអ្វី៕

មតិយោបល់