ព័ត៌មានជាតិ

រថយន្តកូរ៉េ ១គ្រឿងរេចង្កូតបុកក្លោងទ្វារវត្តកប់ស្រូវ និងជ្រុលទៅបុកម៉ូតូ ១គ្រឿងទៀត នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តទ្រុងកូរ៉េមួយគ្រឿង បានរេចង្កូតទៅបុកក្លោងទ្វារវត្ត និងជ្រុលទៅបុកម៉ូតូហុងដាឌ្រីមសង់មួយគ្រឿទៀត ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ឡើយ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភព៍ព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តទ្រុងកូរេខាងលើ ដែលពាក់ស្លាកលេខ កណ្តាល 3A-2218 បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតហេតុរហូតមកដល់ចំណុចកើតហេតុមិនដឹងមូលហេតុអ្វី ទើបបានរេចង្កូតទៅបុកក្កោងទ្វារវត្ត កប់ស្រូវ យ៉ាងពេញទំហឹងនិងប៉ះម៉ូតូមួយគ្រឿងទៀតប៉ុន្តែសំណាងមិនបណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់គ្រាន់តែរងការខូចខាតតែសម្ភារ:។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំង និងបាញ់ថ្នាំយកដាក់ខាងឲ្យភាគីទាំង៣ ធ្វើការសម្របសម្រួលគ្នាមួយជំហានសិន៕

មតិយោបល់