ព័ត៌មានជាតិ

ខឹងឡូឡាជេរហើយ ម្ដាយមិនតប.ត យកកាំបិតគម្រាមកាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១១ និង ៥០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ វ៉ាន់ ម៉ៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ:មិនពិតប្រាកដ។
ជនរងគ្រោះចំនួន២នាក់រួមមាន៖
១/ឈ្មោះ ប៉ិច ហូ ភេទប្រុស អាយុ ៨២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជរា(ត្រូវជាជីតាជនសង្ស័យ)។
២/ឈ្មោះ ហូ អាត ភេទស្រី អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាម្ដាយជនសង្ស័យ)។
អ្នកទាំង៣រស់នៅភូមិ/ឃុំខាងលើ។

ដំណើររឿង៖ នាពេលកន្លងមក ជនសង្ស័យតែងតែឡូរឡារជេរម្ដាយខ្លួន និងជីតាជាញឹកញាប់ដោយពុំដឹងជាមានមូលហេតុអ្វីនោះទេ ។ រហូតមកដល់កើតហេតុ ជនសង្ស័យបានត្រឡប់មកពីដើរលេងខាងក្រៅវិញ ដល់ផ្ទះក៏ស្រែកជេរម្ដាយរបស់ខ្លួន ប៉ុន្តែម្ដាយមិនតបមិនតក៏ខឹងយកកាំបិតផ្គាក់គំរាមកំហែងកាប់ទៅលើម្ដាយ និងជីតា ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនៅក្បែនោះ នាំគ្នាជួយអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យ រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕

មតិយោបល់