ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ធ្វើសកម្មភាពលួចម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំង: កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ និង ៣០នាទី រហូតដល់ម៉ោង ៦ និង ៣០នាទីល្ងាច កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកសាមគ្គីមានជ័យ បង្រា្កបមុខសញ្ញាអំពើលួចម៉ូតូ២នាក់បន្ថែម ស្ថិតភូមិព្រៃញាម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ ខេង រ៉ា ហៅ បូរ៉ា ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ តាមុម ឃុំមនោរម្យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
២/ឈ្មោះ គ្រី ខន ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ឮ
ជនរងគ្រោះឈ្មោះគួន រ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

វត្ថុតាងដកហូតបាន៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ ឆ្នាំ២០១៧។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅការិល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់