ព័ត៌មានជាតិ

យុវជនម្នាក់ ប៉ុនប៉ងឃាតកម្ម ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំង: កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ន់ សុផាន់ណា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង តាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ៧៧ ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរ
អ៊ី ឋាវរ: ជាប់ចោទពីបទ ប៉ុនប៉ងឃាតកម្ម កាលពីថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕

មតិយោបល់