ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកC១២៥ មួយគ្រឿង ធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ

តាកែវៈ នៅថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី ចំណុចលើផ្លូវជាតិលេខ០៣ ស្ថិតក្នុងភូមិចោមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកC១២៥ ស៊េរី២០១៤ មួយគ្រឿង គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូប របស់ប្រជាពលរដ្ឋឈ្មោះ ខាត់ សុផល ភេទប្រុស អាយុ៤២ឆ្នាំ ដែលកំពុងជិះម៉ូតូឌុបប្រពន្ធ និងកូនតាមផ្លូវ ពីជើងទៅត្បូង ។ ដែលមានទីលំនៅភូមិក្រញូង ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ យកបានកាបូបស្ពាយ ពណ៌ខ្មៅ០១ -ទូរសព្វដៃ០១ -ប្រាក់រៀល៥០ម៉ឺន ។

ក្រោយធ្វើសកម្មភាពជនរងគ្រោះ បានជិះម៉ូតូដេញហើយស្រែកថាចោរៗ លុះមកដល់មុខវត្តចោមពល ជនសង្ស័យបានផ្ដួលម៉ូតូចោលរួចរត់ ខណៈនោះត្រូវបានប្រជាពលរដ្ឋ ជួយចាប់ជនសង្ស័យបានម្នាក់ឈ្មោះ សុខ សុខេន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិពោធិធំ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ព្រមទាំងវត្តុតាង ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ញ៉ែម សារិទ្ធ ហៅជុចបានរត់គេចខ្លួនបាត់ ។

លុះដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៩និង០០នាទី សមត្ថកិច្ចបានបន្តការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ញ៉ែង សារិទ្ធ ហៅជុច អាយុ ៣០ឆ្នាំ នៅភូមិពោធិ៍ធំ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

បញ្ជាក់ៈ វត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញ ។ ចំពោះជនសង្ស័យកំពុងសាកសួរ កសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់