ព័ត៌មានជាតិ

កុមារម្នាក់ត្រូវសរសរផ្ទះរលំសង្កត់បែកក្បាលបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៣និង១០នាទី មានហេតុការណ៍គ្រោះថ្នាក់រលំសរសរស៊ីម៉ង់ត៍កំពស់២ម៉ែត្រ សង្កត់លើកុមារាម្នាក់ឈ្មោះ សាត វិសាល អាយុ ៤ឆ្នាំ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
គ្រោះថ្នាក់ដែលបណ្តាលអោយកុមារាខាងលើស្លាប់ ដោយសារឪពុកបានរុះរើផ្ទះហើយមិនផ្តេកសរសរនៅនឹងដី ទើបសរសរនោះមានចងខ្សែ បន្ទាប់មកកុមារជនរងគ្រោះបានទាញខ្សែលេង បណ្តាលអោយសរសររលំសង្កត់បែកក្បាលបណ្តាលអោយស្លាប់ តែម្តង ៕

 

មតិយោបល់