កណ្តាលៈ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកើតហេតុកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៣និង០០ នាទី នៅចំណុចផ្ទះជនរងគ្រោះ ភូមិបឹងកណ្តាល ឃុំ ខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់មានឈ្មោះ សោ ស៊ីណាត ហៅច្រឹប ភេទស្រីអាយុ ៤៨ឆ្នាំជនជាតិ ខ្មែរមុខរបរ កសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
ចំណែកជនសង្ស័យ០១នាក់ឈ្មោះ កែន សុង ភេទ ប្រុស អាយុ ៥២ឆ្នាំនៅភូមិ-ឃុំកើតហេតុ។
វត្ថុតាងចាប់យក៖
១.ធុងទឹកកកពណ៌ ក្រហម០១
២.ឆ្នាំង០១ ។
រហូតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០ នាទីព្រឹកប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបអាទាវ បានទទួលពាក្យបណ្ដឹង អំពីករ ណី ហិង្សាកើតហេតុថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ដោយឈ្មោះ បូ ផាន់និត ត្រូវកូនបង្កើតជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង ដោយបានរៀបរាប់រឿងហេតុដូចខាងក្រោម៖ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៣និង០០នាទីឈ្មោះកែន សុង បានប្រើអំពើហិង្សា មកលើម្តាយរបស់ខ្លួនឈ្មោះ សោ ស៊ីណាត ហៅច្រឹប ហើយត្រូវជាប្រពន្ធរបស់ជន
សង្ស័យបណ្ដាលឲ្យ រងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយពីកើតហេតុជនរងគ្រោះបានយកក្រម៉ា មករុំមុខលាក់ស្នាមរបួស មិនឲ្យបងប្អូននិងកូនចៅអ្នកជិតខាងដឹងពីស្ថានភាពរបួស ។ លុះមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០អាការ:របួសធ្វើទុក្ខ ក៏បញ្ចូន ជនរងគ្រោះទៅមន្ទីរពេទ្យ ប្រទេសវៀតណាមគ្រូពេទ្យបានប្រាប់ថា ឈាមកក ក្នុងខួរក្បាលខ្លាំងបើវះគេអត់ហ៊ានធានាជីវិតទេ តែបើមិនវះគឺអាចត្រូវស្លាប់ ឮដូច្នេះក្រុមគ្រួសារ បាន
ពិភាក្សាគ្នា ក៏បានសម្រេចចិត្តដឹកជនរងគ្រោះត្រឡប់មកផ្ទះវិញ ។ រួចបានមកដាក់បណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលបន្ទាប់មកប៉ុស្តិ៍បានរាយការណ៍ជូនផ្នែកជំនាញនគរបាលយុត្តិធម៌ផ្នែកយុត្តិធម៌បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យដែលមានឈ្មោះ ខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋានដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់