ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុករថយន្ត បណ្ដាលឲ្យស្លាប់មួយរំពេច

ពោធិ៍សាត់: កាលពីវេលាម៉ោង ២០ និង ៥៥ នាទីថ្ងៃទី១៣ ខែមករា ឆ្នា២០២០ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥០-១៥១ ស្ថិតនៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកវ៉ារថយន្តខាងមុខ ជ្រុលបុកជាមួយរថយន្តមួយគ្រឿងទៀត។

ហេតុការណ៍នេះ បានបណ្ដាលឲ្យខូចរថយន្ត និងម៉ូតូ ២ គ្រឿង និងស្លាប់មនុស្សម្នាក់។

ម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1A-9832 ពណ៌ខ្មៅ ធ្វើចរាចរណ៍ពីលិចទៅកើត បើកបរដោយឈ្មោះ ប៉ុន វណ្ណា អាយុ ៣១ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្លាប់នៅកន្លែងកើតហេតុ។ ចំណែករថយន្តម៉ាក ហ៊ីណូ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 3A-0535 ពណ៌ទឹកប្រាក់ ធ្វើចរាចរណ៍ច្រាសទិសគ្នា អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាងរថយន្ត និង ម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់