ព័ត៌មានជាតិ

អ្នកស្លាប់និងរបួសជាង១០នាក់បន្ទាប់ពីរថយន្តបុកគ្នានៅខេត្តសៀមរាប

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត២គ្រឿងបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើនអ្នក កើតហេតុកាលពីវេលាម៉ោង៤និង០០នាទី ថ្ងៃទី
០៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចទល់មុខផ្ទះឈ្មោះឈន់ សុខ ស្ថិតនៅក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦៨- ២៦៩ លើផ្លូវជាតិលេខ ៦ ។
មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក SIENNA
ផលិតឆ្នាំ200៤ ពាក់ស្លាកលេខភ្នំពេញ2AC – 9971ប្រភេទដឹកអ្នកដំណើរធន់តូច ពណ៌ទឹកមាស អ្នកបើកបរឈ្មោះសួ ភិន ភេទប្រុស អាយុ៤៧ឆ្នាំ ទីលំនៅផ្ទះ១០៦ឌ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដឹកមនុស្ស០៦នាក់ ស្រី ៥នាក់ទិសដៅពីលិចទៅកើត បានបុកជាមួយរថយន្តម៉ាក LEXUS ផលិតឆ្នាំ១៩៩៨ ពាក់ស្លាកលេខភ្នំពេញ 2M – 4334 ប្រភេទទេសចរណ៍ ពណ៍ទឹកមាស
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដឹកមនុស្ស ១នាក់
ទិសដៅពីកើត ទៅលិច បណ្តាលឲ្យស្លាប់ ១នាក់ ឈ្មោះ សួ ភិន អ្នកបើកបររថយន្ត Toyota sienna ពេលបញ្ជូនដល់មន្ទីពេទ្យ សៀមរាប
របួសធ្ងន់ ៣នាក់ ស្រី ១នាក់ ប្រុស ៣នាក់ អ្នកបើកបររថយន្ត ១នាក់និង របួសស្រាល ៥នាក់ ស្រី ៤នាក់
+ ខូចខាត : រថយន្ត២គ្រឿងធ្ងន់
+ មូលហេតុរថយន្តទាំងពីរបើកបរក្នុងល្បឿនលឿនក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការពិនិត្យ
វាស់វែងកន្លែងកើតហេតុ បញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យ វត្ថុតាងពាក់ព័ន្ធ យកទៅអង្គភាពដើម្បីអនុវត្តន៍តាមនិតិវិធី៕

 

មតិយោបល់