សៀមរាបៈ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣ និង ៥០នាទី មានករណីគ្រោះថ្នាកចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ ៦៦ ត្រង់ចំណុចផ្លូវបំបែត្រាវកុដ្ឋ ចន្លោះបង្គោលគីលេខ ៩-១០ ស្ថិតភូមិត្រាច ឃុំបល័្លង្ក ស្រុកប្រាសាទបាគង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្ត។
ជនរងគ្រោះចំនួន៤នាក់រួមមាន៖
១/ឈ្មោះ ជុក ផល្លី ភេទស្រី អាយុ ៦២ ឆ្នាំ(របួសស្រាល)។
២/ឈ្មោះ ចាន់ សាយ ភេទស្រី អាយុ ៥២ ឆ្នាំ (របួសធ្ងន់)។
៣/ឈ្មោះ ចាន់ មុត ភេទប្រុស អាយុ ៧ ឆ្នាំ (របួសធ្ងន់)។
៤/ឈ្មោះ រុន រក្សា ភេទស្រី អាយុ ៨ ឆ្នាំ (របួសស្រាល)។
អ្នកទាំង៤ រស់នៅភូមិអញ្ចាញ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
ដំណើររឿង៖ មុនពេលកើតហេតុ មានរយថន្តម៉ាក Nissan navara ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 2AB-0367 បើកបរដោយឈ្មោះ ចាន់ តិក ភេទប្រុស អាយុ ២៤ ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិអញ្ចាញ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរា (របួសស្រាល) ទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើបានឆ្លងផ្លូវ ទៅប៉ះនិងរថយន្តម៉ាក ហ៊ីយិនដាយ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-0052 សណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខ ត្បូងឃ្មុំ 4A-0058 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យអ្នកដំណើរលើរថយន្តNissan navara របួសចំនួន៤នាក់។
មូលហេតុ៖ អ្នកបើកបររថយន្តNissan navara ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់