ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីម៉ែនសំអន៖ អង្គការខាណា បានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា

ភ្នំពេញ: លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែនសំអន បានមានប្រសាសន៍ថា អង្គការខាណាបានបន្តរួមចំណែកលើកកម្ពស់វិស័យសុខាភិបាល និងជួយដោះស្រាយបញ្ហាសុខភាពជាអាទិភាពដទៃផ្សេងទៀត របស់ប្រព័ន្ធសុខាភិបាលសាធារណ: រួមមានសុខភាពមាតា និងទារក សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងផែនការគ្រួសារ ការប្រយុទ្ធនិងលុបបំបាត់ជំងឺរបេង គ្រុនចាញ់ និងប្រភេទជំងឺឆ្លង និងជំងឺមិនឆ្លងដទៃផ្សេងទៀត រួមមានជំងឺរលាកថ្លើមប្រភេទបេ និងសេ ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ដែលនៅតែជាឃាតករដ៏អាថ៌កំបាំង និងបន្តសម្លាប់ប្រជាពលរដ្ឋកម្ពុជារាប់សិបនាក់ជារៀងរាល់ឆ្នាំ។

ការថ្លែងនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធផែនការយុទ្ធសាស្រ្ត០៥ឆ្នាំ (ឆ្នាំ២០១៦-២០២០) កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារ ភ្នំពេញ ដែលរៀបចំឡើងដោយអង្គការ ខាណា។

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍ ថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ សហគមន៍ម្ចាស់ជំនួយដែលមានវត្តមាននៅទីនេះ គឺទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) រដ្ឋាភិបាលសហរដ្ឋអាមេរិក និងពលរដ្ឋអាមេរិកដែលបានជួយជ្រោមជ្រែង និងរួមចំណែកដល់ការផ្តល់ជំនួយបច្ចេកទេសនិងជំនួយហិរញ្ញវត្ថុ ក្នុងការលើកស្ទួយវិស័យសុខាភិបាលសាធារណ: និងវិស័យជាអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។

ការចូលរួមចំណែករបស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងការចូលរួមរបស់ប្រជាពលរដ្ឋ និងជាពិសេសការងារពហុវិស័យដែលត្រូវបានប្រើប្រាស់ ក្នុងការឆ្លើយតបចំពោះមេរោគ អេដស៍ និងជំងឺអេដស៍ បានធ្វើឱ្យកម្ពុជាយើងក្លាយជាប្រទេសគំរូក្នុងតំបន់ និងក្នុងពិភពលោក ដោយបានកាត់បន្ថយការរីករាលដាល និងអត្រាប្រេវ៉ាឡង់មេរោគអេដស៍ ក្នុងចំណោមប្រជាពលរដ្ឋពេញវ័យ។

តាមរយ:របាយការណ៍នៃអង្គការ ខាណា បានឲ្យដឹងថា អង្គការខាណាជាអង្គការថ្នាក់ជាតិមួយដែលនាំមុខក្នុងការចូលរួមឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជាហើយកំពុងធ្វើ ការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលគ្រប់កម្រិតនិងជា ដៃគូយុទ្ធសាស្ត្រដោយគ្របដណ្តប់លើតំបន់គោល ដៅ២៣រាជធានី ខេត្តនិងមានដៃគូអនុវត្តចំនួន២០តាម រយ:ម្ចាស់ជំនួយធំ២គឺភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ(AU SAID )និងមូលនិធិសាកលប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។

អង្គការខាណា បានធ្វើការផ្តោតលើ ការបង្ការ ថែទាំ គាំទ្រ និងព្យាបាលមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រុមប្រឈមខ្ពស់(ក្រុមបុរសស្រ ឡាញ់បុរស ,ស្រ្តីបំរើការនៅមណ្ឌលកម្សាន្ត ,ស្រីស្រី ឬក្លែងភេទ,អ្នកប្រើប្រាស់គ្រឿងញៀន )និងអ្នករស់នៅជាមួយមេរោគអេដស៍។

ផែនការយុទ្ធសាស្ត្រ៥ឆ្នាំទៅមុខរបស់អង្គការខាណាមានគោលដៅ៤សំខាន់រួមមាន៖1,លុបបំបាត់ការឆ្លងមេរោគអេដស៍ថ្មីពង្រឹងប្រព័ន្ធសុខាភិបាល និងសម្រេចបានការទទួលសេវាសុខភាពជាសាកល។ 2,កសាងសមត្ថភាពរបស់សហគមន៍តាមរយ:ការអភិវឌ្ឍប្រព័ន្ធស្ថាបនា និងប្រព័ន្ធសហគមន៍ដែលមាននិរន្តរភាព។ 3,ពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពបច្ចេកទេសអង្គការខាណានិងសង្គមស៊ីវិល និង 4,លើកកម្ពស់ភាពផ្សេងៗគ្នា សិទ្ធិ និងសមភាពយ៉េនឌ័រ៕

photo_2016-07-28_19-42-19

photo_2016-07-28_19-42-28

photo_2016-07-28_19-42-30

photo_2016-07-28_19-42-33

photo_2016-07-28_19-42-36

photo_2016-07-28_19-42-39

photo_2016-07-28_19-42-41

photo_2016-07-28_19-42-44

photo_2016-07-28_19-43-05

photo_2016-07-28_19-43-07

photo_2016-07-28_19-43-10

មតិយោបល់