ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានដឹងថា នៅមុននេះបន្តិច ក្រុមអ្នកគាំទ្របាល់មួយក្រុមបានប៉ះទង្គិចគ្នាដោយប្រើអំពើហិង្សាកាប់ប្រហារគ្នា បណ្ដាលឲ្យរបួសធ្ងន់២នាក់ គឺយុវជនម្នាក់ និងយុវតីម្នាក់ ខណៈដែលកំពុងរង់ចាំមើលការប្រកួតបាល់ទាត់រវាងកម្ពុជា និងសិង្ហបុរី នាម៉ោង៦និង៤០នាទីថ្ងៃនេះ។
តាមសេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ភ្លាមៗនោះដែរ កម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ បានសម្រុកចូលអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនក្រុមជនបង្កបានចំនួន៤នាក់ ។
សេចក្តីរាយការណ៍បានបន្តថា នៅមុនពេលកើតហេតុមានក្រុមយុវជន២ក្រុម ជាអ្នកគាំទ្របាល់ទាត់បានប៉ះទង្គិចពាក្យសម្ដីគ្នា រហូតឈានដល់ទាញកាំបិត ដែលពួកគេដាក់តាមខ្លួន កាប់ទៅលើយុវជនម្នាក់ដាច់សរសៃដៃ ហើយកាំបិតបានផ្លាតទៅត្រូវចំក្បាលយុវតីវ័យ១៦ឆ្នាំ ម្នាក់ ដែលកំពុងឈររង់ចាំមើលការប្រកួតនៅក្បែរនោះ បណ្ដាលរយះក្បាលហូរឈាមជោកពេញខ្លួន។
ក្រោយមកក្រុមជនទាំង៤នាក់ ត្រូវកម្លាំងកងរាជអាវុធ បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ថែម៕
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀតៈ
https://youtu.be/uqM5EBde4fU














មតិយោបល់