ព័ត៌មានជាតិ

អ្នក​ប្រាជ្ង​​​ ​Herbert​ ​Charls​ ​Brown​ ដែល​ទទួល​​បាន​ពាន​រង្វាន់​​ណូបែល

Herbert Charls Brown ជាគីមីវិទូអង់គ្លេស មានដើមកំនើតអាមេរិច។ បានទទួល ពាន់ រង្វាន់ណូបែលគីមីវិទ្យាឆ្នាំ ១៩៧៩។
ឪពុករបស់ Brown ពេលណាក៏បានដាស់តឿនកូនឲ្យខមប្រឹងសិក្សានិង ស្រលាញ់ ការសិក្សា។ ហេតុនេះទោះជាស្ថានភាពគ្រួសារមានភាពលំបាក់ប៉ុន្តែឪពុករបស់ Brown បានព្យាយាមយកកូនទៅផ្ញើរឲ្យសិក្សាក្នុងសាលាល្អជាមួយគេ។ ក្នុងសាលាដែល Brown សិក្សាជាសាលាមូយដែលមានកូនអ្នកមានសិក្សាច្រើនជាងកូនអ្នកក្រហើយការរើស អើង វណ្ណៈក៏បានកើតមានឡើងក្នុងសាលានោះផងដែរ។ Brown ជាកុមារម្នាក់ដែររៀនពូកែជាង គេក្នុងថ្នាក់ហើយក៏ជាកុមារក្រីក្រជាងគេក្នុងថ្នាក់ផងដែរ។ Brown តែងតែ ទទួលបាន ការសន្តោសប្រណីពីសំនាក់លោកគ្រូអ្នកគ្រូដែលបង្រៀនក្នុងសាលា ព្រោះទោះជាគាត់ ក្រីក្រតែគាត់តែងតែព្យាយាមសិក្សា។ដោយសារការព្យាយាមសិក្សារបស់ Brown បានធ្វើឲ្យសិស្សរួមថ្នាក់ដែលជាកូនអ្នកមានខ្ជិលរៀនសូត្រមានការខឹងសម្បាជាមួយ Brown ហើយតែងតែព្យាយាមស្វែងរកឪកាសដើម្បីធ្វើបាប Brown ។
មានថ្ងៃមួយក្នុងម៉ោងរៀននព្វន្ត លោកគ្រូបានសរសេរលំហាត់មួយលើក្តាខៀន ហើយ បានហៅឲ្យសិស្សឡើងដោះស្រាយលើក្តាខៀន។ ពេលនោះលោកគ្រូបានឃើញ John ដែលសិស្សកំហូចម្នាក់កំពុងប្រលែងជាមួយមិត្តក្នុងថ្នាក់ដោយមិនបាន យកចិត្តទុកដាក់ ជាមួយការបង្រៀនរបស់លោកគ្រូទេ។ លោកគ្រូបានស្តីឲ្យ John ” John ប្រសិនបើ ឯងព្យាយាមសិក្សានិងយកគំរូតាម Brown បានត្រឹមតែមួយផ្នែកនោះការ សិក្សារបស់ ឯងមិនមែនខ្សោយបែបនេះនោះទេ”។ និយាយហើយលោកគ្រូបានហៅ John ឲ្យឡើង ដោះស្រាយលំហាត់លើដែលគាត់បានដាក់លើក្តាខៀន
ដោយសារតែមិនដែលចាប់អារម្មណ៍ចំពោះការសិក្សា John មិនអាចដោះស្រាយលំហាត់បាន ហើយឈរ អេះអុច លើក្តាខៀន លោកគ្រុបាន ហៅ Brown ឡើងមកធ្វើជំនួស Brown បានដោះស្ រាយ យ៉ាងល្អត្រឹមត្រូវ។ លោកគ្រូ បានសរសើរ Brown ម្តងទៀត ចំពោះ មុខសិស្ស ទាំងអស់ គ្នា។ លោកគ្រូមិនបានដឹងថាការធ្វើបែបនេះជាការធ្វើបាប Brownនោះទេ។
នៅថ្ងៃនោះដែរ ពេលចេញពីរៀន John និងមិត្តភក្ត័ របស់គេពីរ បីនាក់ ទៀត បាន ស្ទាក់ផ្លូវ Brown ហើយបាននាំគ្នា វាយ Brown យ៉ាងចាស់ដៃ។ ហើយ John បាននិយាយ គំរាមថា ” ប្រសិនបើមានថ្ងៃក្រោយទៀតឯង នឹងស្លាប់ក្រោម កំដាប់ដៃរបស់ អញហើយ”។ Brown បានដើរប៉ាងពៀច ទៅផ្ទះ ពេលឪពុកម្តាយសួរ Brown ដឹងរឿងអស់ហើយ ពួកគាត់មានការអាណិត Brown យ៉ាងខ្លាំង។ ម្តាយរបស់ Brown បាននិយាយថា ” កូនឈប់រៀនទៅ ” Brown បានឆ្លើយតបជាមួយម្តាយរបស់គេថា “មិនបានទេម៉ែ កូនត្រូវ តែរៀនបន្តទៀត កូនស្រលាញ់ការសិក្សាណាស់”។ ឪពុករបស់ Brown បាននិយាយ ពុក នឹងប្តូរសាលាឲ្យកូន។
Brown ត្រូវបានប្តរសាលាមកសិក្សាជាមួយជនជាតិស្បែកខ្មៅ ដែលស្ថានភាព របស់សាលាមិនល្អដូចសាលារបស់គាត់ពីមុននោះទេ។ទោះបីជាយ៉ាងណា Brown នៅតែ សប្បាយចិត្តក្នុងការសិក្សាក្នុងសាលាថ្មីរបស់គេ។
ពេលត្រលប់មកផ្ទះវិញគាត់តែងតែព្យាយាមសិក្សាដោយខ្លួនឯង តែដោយសារគ្រួសារមានជីវភាពក្រលំបាក គាត់មិនដែររៀនដោយអំពូលនោះទេគាត់តែងតែប្រើចងង្កៀង និងពេលខ្លះគាត់បានចេញទៅអានសៀវភៅនៅក្រោមអំពូលភ្លើងតាមផ្លូវ ។ទោះជួបការលំបាកយ៉ាងណាក៏គាត់បានព្យាយាមសិក្សារហូតបានសំរេចគោលដៅរបស់់គាត់។
មានពេលមួយ Brown បានអានសៀវភៅទាកទង់ជាមួយ មុខវិជ្ជា គីមី ធ្វើឲ្យគាត់មានការចាប់អារម្មណ៍ជាក់ចិត្តនិងមុខវិជ្ជានេះយ៉ាងខ្លាំង។ គាត់ប្រលងជាប់អាហារូបករណ៍ ក្នុងសាកលវិទ្យាល័យ Chicago ។ ពេលបញ្ចប់ការសិក្សាក្នុងសាកលវិទ្យាល័យដោយសារលទ្ធផលការសិក្សាឆ្នើមរបស់គាត់គាត់ ត្រូវបានសាលាប្រគល់អាហារូបករណ៍ឲ្យសិក្សាបន្តនិងបានធ្វើជាសាស្ត្រាចារ្យក្នុងសាកលវិទ្យាល័យ Chicago តែម្តង។
គាត់បានចាប់ផ្តើមការស្រាវជ្រាវគីមីរបស់គាត់ រហូតបានទទួលពាន់រង្វាន់ ណូបែលគីមី ក្នុងឆ្នាំ ១៩៧៩៕


បកប្រែអត្ថបទដោយ៖ម៉ៅ សុខេន

មតិយោបល់