ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ពេលបញ្ជូនទៅសង្រ្គោះបន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ត

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកនិងម៉ូតូបណ្ដាលឲ្យធ្លាយពោះវៀនចេញមកក្រៅនិងស្លាប់ក្រោយពេលបញ្ជូន ទៅដល់មន្ទីពេទ្យបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលេខ ៣៨០ស្ថិតក្នុងភូមិ ផ្លូវត្រី ឃុំ ថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

តាប្រភពព័ត៌មាននៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHonda FUTURE X ពណ៏ប្រផះ គ្មានស្លាកលេខ អ្នកបើកបរម៉ូតូអត់ស្គាល់អត្តសញ្ញាណរបួសធ្ងន់និងស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យកាលម៉ែត
ដោយបើកបរមានទិសដៅពី កើតទៅលិច (ពីកោះរះទៅទឹកឃ្លាំង) ពេលបើកមកដល់កន្លែងកើតហេតុបានបុករថយន្តមួយគ្រឿងម៉ាក NISSN DIESEL ពណ័ខ្មៅលាយសរ គ្មានស្លាកលេខ ដូចគ្នាជាប្រភេទឡានដឹកដី បើកបរក្នុងទិសដៅពី លិចទៅកើត (បញ្ច្រាស់គ្នា ) អ្នកបើកបររថយន្តបើករត់គេចបានប្រហែល៤គីឡូត៍ម៉ែតក៏ទុករថយន្តចោលនៅលើផ្លូវរត់គេចខ្លួនបាត់។

ក្រោយកើតហេតុចំណែកឯវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់