សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបាននាំខ្លួនជនបរទេសម្នាក់មកសាកសួរនៅការិយាល័យពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់ស្នាក់នៅតាមទីសាធារណៈនៅចំណុចសួនច្បារមាត់ស្ទឹងសៀមរាបស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។
មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថាជនបរទេសរូបនេះឈ្មោះOCLAIRDEANPHILLIPភេទប្រុស កើតថ្ងៃទី០៤-១០-១៩៧១ ជនជាតអាមេរិកទិដ្ឋាការស្នាក់នៅផុតសុពលភាពតាំងពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។
ប្រភពដដែលបន្តថាជនបរទេសខាងលើបានចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកស្នាក់នៅចំណុចសួនច្បារមាត់ស្ទឹងសៀមរាបរយៈពេលប្រហែល២-៣ថ្ងៃមកហើយ។ជនបរទេសរូបនេះមិនព្រមសហការផ្តល់ចម្លើយជូនសមត្ថកិច្ចយើងទេ។
បច្ចុប្បន្នជនបរទេសរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់