ព័ត៌មានជាតិ

យុវជន២នាក់ ចែកចាយសារធាតុញៀន ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ភ្នំពេញ: កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់ ចែកចាយនិងជួញដូរគ្រឿងញៀនខុសច្បាប់ ស្ថិតភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ អៀម សុភារ: ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល។
២/ឈ្មោះ ម៉ូវ ធារ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល។

វត្ថុតាងដកហូតបាន៖
-ម៉ូតូ០១គ្រឿងម៉ាក Dream សេ១២៥ កាំបន្ទះ ពណ៌ស គ្មានសា្លកលេខ
-ក្រាម ពណ៌សថ្លា មួយកញ្ចប់ធំល្មមសង្ស័យជាសារធាតុញៀន
-ថង់សម្រាប់ច្រកសារធាតុញៀនតូចៗចំនួន៥។

បច្ចុប្បន្ន ជនសង័្សយទាំង០២នាក់និងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់