ព័ត៌មានជាតិ

មាន​ផ្ទៃពោះ ៩ ខែ​ទៅ​ហើយ​នៅតែ​រាំ​របាំ​បាឡេ​ទៀត​

​តាម​ប្រភព​ព័ត៌មាន yourjewishnews បានឲ្យដឹងថា គ្រូបង្រៀន​របាំ​បាឡេ​ម្នាក់​ឈ្មោះ Mary Helen Bowers វ័យ ៣៤ ឆ្នាំ​រស់នៅ​ទីក្រុង​ញូវយ៉ក​បាន​សម្រេចចិត្ត​សម្តែង​របាំ​បាឡេ​ជា​បន្ត​ទៀត​បើ​ទោះជា​មាន​ផ្ទៃពោះ​ជិត​ដល់​ថ្ងៃ​កើត​ហើយ​ក្តី​។​

Bower ជា​ម្ចាស់​នៃ​របាំ​បាឡេ​ដ៏​ស្រស់​ស្អាត​បាន​និយាយថា​ការ​រាំ​របាំ​បាឡេ​របស់​នាង​ធ្វើឲ្យ​មាន​ផល​ល្អ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ដូច្នេះ​ហើយ​នាង​បាន​ធ្វើ​ការសាកល្បង និង​ធ្វើ​ជា​គំរូ​សម្រាប់​អ្នកមាន​ផ្ទៃពោះ​ដទៃទៀត​។ ហើយ​នាង​បាន​បន្ត​ទៀត​ថា​ការ​រាំ​របាំ​នេះ​អាច​ជួយ​ឲ្យ​រាងកា​យរបស់​នាង​មាន​ភាពរឹងមាំ និង​ជៀសផុត​ពី​ផលប៉ះពាល់​មិនល្អ​មួយចំនួន​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ ដោយសារតែ​ការសាកល្បង​មាន​ផល​ល្អ​ទើប​ធ្វើឲ្យ​នាង​សម្រេច​ចិត្ត​បន្តសកម្មភាព​នេះ​រហូត​ដល់​នាង​សម្រាលកូន​។ សូម​បញ្ជាក់​ផង​ដែរ​ថា​មុនពេល​ដែល​នាង​សម្រេចចិត្ត​បន្ត​រាំ​របាំ​បាឡេ​នេះ នាង​បាន​ទៅ​ពិគ្រោះ​យោបល់​ជាមួយនឹង​លោក​វេជ្ជបណ្ឌិត​រួចទៅហើយ​៕​

មតិយោបល់