ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញបានឲ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សូមធ្វើការបញ្ជាក់ជូនសាធារណ:ជនឲ្យបានជ្រាបថា រូបភាពពណ៌ស តូចនោះ មិនមែនជាគ្រឿងញៀន នោះទេ វាគឺជាដែកកេះរបស់ជនសង្ស័យ ដែលមានពណ៌ស ។
ដោយមាន Facebook Account និង Facebook Page មួយចំនួន បានយកព័ត៌មានចាស់ ក្នុងពេលដែលសមត្ថកិច្ចចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ តាំងពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ ក្នុងពេលនោះជនសង្ស័យ២នាក់ បានជិះម៉ូតូជិតមកដល់គោលដៅត្រួតពិនិត្យ ក៏បានជិះគេចខ្លួន ដោយមានការសង្ស័យ នៅពេលនោះ កម្លាំងអន្តរាគមន៍នៃអធិការខណ្ឌ បានដេញចាប់បាន រួចធ្វើការឆែកឆេរ និងនាំយកទៅពិនិត្យទឹកនោម ដើម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលគឺពិតជាមានសារធាតុញៀនមែន។
Account and Page មួយចំនួនបានយកព័ត៌នេះ មកចុះផ្សាយខុសពីការពិត និងមានលក្ខណ:បំផុសបំផុល ញុះញង់ឲ្យមានការស្អប់មកលើកងកម្លាំងនគរបាល ស្របពេលដែលមួយពេលរយ: ចុងក្រោយនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខណ្ឌ ប៉ុស្តិ៍ តែងតែទទួលបានការគាំទ្រ និងសរសើរពីសំណាក់ប្រជាពលរដ្ឋ៕
មតិយោបល់