ព័ត៌មានជាតិ

ខំលាក់បាំងតែមិនជិត បុរសម្នាក់ បាញ់សម្លាប់ខ្លួនឯង ក្នុងក្លឹបបាញ់កាំភ្លើង ក្បែរតម្រួតបទបញ្ជា

ភ្នំពេញៈ ផ្អើលកក្រើក បែកធ្លាយរូបភាពតាមបណ្តាញសង្គម និងបណ្តាសារព័ត៌មាន នូវករណីបុរសម្នាក់ ចូលទៅបាញ់កាំភ្លើង ក្នុងក្លឹបបាញ់កាំភ្លើង នៅឯទីលានបាញ់កាំភ្លើង របស់លោក សុខ ខេមរិន ក្បែរអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ ក៏ប៉ុន្តែសមត្ថកិច្ច និងខាងក្លឹបបាញ់កាំភ្លើង ព្យាយាមលាក់កំបាំងព័ត៌មាន ទើបតែនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ មានការបែកធ្លាយ រូបភាពខ្សែវីដេអូ តាមរយៈកាមេរ៉ាសុវត្ថិភាព គួរឲ្យរន្ធត់មែនទែន បានបង្ហាញពីការលើកកាំភ្លើង បាញ់ផ្តាច់ជីវិតខ្លួនឯងស្តែងៗ តែម្តង ។

សមត្ថកិច្ចមូលដ្ឋាន បានត្រឹមតែរាបាយការណ៍ សូម្បីតែពិនិត្យកោសល្យវិច័យ ជំនាញក្រុងមិនបានចូលទៅទេ គឺជំនាញខាងក្រសួង ជាអ្នកចុះទៅពិនិត្យ កោសល្យវិច័យ។

តាមប្រភពពត៌មានផ្សេងៗគ្នា មកដល់ព្រឹកថ្ងៃទី០៥ ខែមេសានេះ នៅតែមិនទាន់ច្បាស់លាស់ទេ ខណៈខាងសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនដែលធ្វើអត្តឃាតនោះ ឈ្មោះ កែវ សុថារិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានជំងឺប្រចាំកាយ មិនអាចព្យាបាលបាន ហើយកាលពីព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះ បានទៅជួលកាំភ្លើងបាញ់នៅទីលាន
៩១១ ម្តងហើយ ក៏ចេញមកវិញ ហើយនៅវេលាម៉ោងខាងលើ បានចូលទៅជួលកាំភ្លើងខ្លីម្ដងទៀត ម៉ាកឡុក បាញ់ នៅក្លឹបបាញ់កាំភ្លើងទីលាន របស់លោក សុខ ខេមរិន ចំនួន៥គ្រាប់ បាញ់លើកទី១ បាញ់អស់៣គ្រាប់ សំដៅផ្ទាំងស៊ីប បាញ់លើកទី២ តម្រង់ផ្ទាំងស៊ីប១គ្រាប់ ហើយ១គ្រាប់ចុងក្រោយ លើកាំភ្លើងបាញ់ខ្លួនឯង ស្លាប់យ៉ាងរន្ធត់តែម្តង ។

យ៉ាងណាមិញបើតាមអ្នកលេងក្នុងបណ្តាញសង្គម មានមតិភាគច្រើនថា ជនដែលបាញ់ខ្លួនឯងនោះ ជាជនជាតិចិនទៅវិញ ។

សូមបញ្ជាក់៖ ករណីនេះ មិនអាចសុំការបំភ្លឺ ពីខាងអ្នកគ្រប់គ្រងក្លឹប ឬម្ចាស់ក្លឹបហាត់ បាញ់កាំភ្លើងបានទេ៕

មតិយោបល់