កំពង់ចាមៈ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨ និង ៤០នាទី ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីអគ្គីភ័យមួយកើតឡើងបណ្ដាលឲ្យឆេះផ្ទះចំនួន ៣ ខ្នងអស់ទាំងស្រុង។
ម្ចាស់ផ្ទះទាំង៣ខ្នងរួមមាន៖
១/ឈ្មោះ ឡង់ ឌី ភេទប្រុស ធ្វើពីឈើប្រក់ស័ង្កសី ទំហំ ៥ម×៧ម ឆេះខូចខាតទាំងស្រុង។
២/ឈ្មោះ សុខ ផៃ ភេទស្រី អាយុ ៦៦ ឆ្នាំ ធ្វើពីឈើ ប្រក់សង្ក័សី ទំហំ៥ម×៧ម ឆេះខូចខាតទាំងស្រុង។
៣/ឈ្មោះ លីម សុខលីន ភេទស្រី អាយុ ៥០ ឆ្នាំ ទំហំ៤ម×៥ម ធ្វើពីឈើប្រក់ស័ង្កសី ឆេះខូចខាតទាំងស្រុង ។
ក្នុងករណីនេះប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន ៣ គ្រឿងអស់ទឹកចំនួន ៥ ឡាន។
មូលហេតុ៖ បណ្តាលមកពីជនសង្ស័យឈ្មោះ ស៊ីន ដេត ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ ជាមុខសញ្ញាទើបដោះលែងចេញពីពន្ធនាគារជាអ្នកលួចដុត៕
មតិយោបល់