ព័ត៌មានជាតិ

រថយន្តដឹកទំនិញធុនធ្ងន់ជាន់ហ្វ្រាំងមិនជាប់ជ្រុលបុករ៉ឺម៉កកង់បីនិងរថយន្ត៤គ្រឿងទៀតនៅស្រុកថ្មគោល

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងកាដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទីនៅលើផ្លូវជាតិលេខ៥កំពុងស្ថាបនាត្រង់ចំណុចក្រុមទី០១ភូមិពពាលខែឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តធុនធ្ងន់រថយន្តធុនស្រាលបួនគ្រឿងនិងម៉ូតូកង់បី។
លោកវរសេនីយ៍ឯកផង់សុភាពអធិការនគរបាលស្រុកថ្មគោលបានរាយការណ៍ឲ្យដឹងថាមានរថយន្តដឹកទំនិញធុនធ្ងន់ម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI)ពណ៌សពាក់ផ្លាកលេខបាត់ដំបង3A-3855បើកបរពីទិសខាងត្បូងទៅជើងក្នុងល្បឿនលឿន។លុះដល់ចំណុចកើតហេតុជាន់ហ្វ្រាំងមិនជាប់បានបុកម៉ូតូកង់បីពណ៌ឈាមជ្រូកគ្មានស្លាកលេខបើកទិសស្របគ្នាចំពីក្រោយរួចជ្រុលទៅបុករថយន្តធុនស្រាលបួនគ្រឿងក្នុងទិសស្របគ្នា។
ទី១.រថយន្តម៉ាកកាមរីCamryពណ៌សស៊េរីឆ្នាំ១៩៩៥ពាក់ស្លាកលេខនប2-2356(បុកចំពីក្រោយ)។
ទី២.រថយន្តរេហ្វ៤REV4ពណ៍សស៊េរី២០០២ពាក់ផ្លាកលេខភ្នំពេញ2AP-7321(បុកត្រង់ចំហៀងខាងឆ្វេង)។
ទី៣.រថយន្តកូរ៉ូឡាCOROLAពណ៍សស៊េរី១៩៨៨ពាក់ផ្លាកលេខភ្នំពេញ2E-3656(បុកត្រង់ចំហៀងខាងឆ្វេង)
ទី៤.រថយន្តកាមរីCamryពណ៌ស្លែស៊េរី១៩៩៦ពាក់ស្លាកលេខពោធិ៍សាត់2A-0160បើកក្នុងទិសដៅផ្ទុយចំពីមុខផ្នែកខាងស្តាំនិងបណ្តាលឱ្យអ្នកបើកបរម៉ូតូកង់បីរងរបួសធ្ងន់ចំនួន០១នាក់។ក្នុងនោះ១.អ្នកបើកបររថយន្តHYUNDAIឈ្មោះលីពីសាន់ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិវត្តរកាសង្កាត់អូរម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបង២.អ្នកបើកបរម៉ូតូកង់បីឈ្មោះញឹមឌីណាភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិបេងឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង៣.អ្នកបើកបរថយន្តCAMRY៩៥ឈ្មោះដាំមករាភេទប្រុសអាយុ៤៩ឆ្នាំរស់នៅភូមិទំនាបឃុំតាម៉ឺនស្រុកថ្មគោលខេត្តបាត់ដំបង៤.អ្នកបើកបររថយន្តRave4ឈ្មោះបួនសុវណ្ណរ័ត្នភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិបោះពួយឃុំលាចស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់៥.អ្នកបើកបររថយន្តCOROLAឈ្មោះភិនស៊ីដាភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិទំនប់ទឹកឃុំបវេលស្រុកបវេលខេត្តបាត់ដំបងនិង៦.អ្នកបើកបរថយន្តCAMRY៩៦ឈ្មោះទូចផានិតភេទប្រុស៤៧ឆ្នាំរស់នៅភូមិស្វាយធំឃុំអូរដំបង២ស្រុកសង្កែខេត្តបាត់ដំបង។
ករណីនេះកម្លាំងនគរបាលស្រុកថ្មគោលបានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងរួចប្រគល់ជូនការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់