ព័ត៌មានជាតិ

រថយន្ត FORD RANGERមួយគ្រឿងពាក់ស្លាកលេខ ខេមរភូមិន្ទ 09 2-1357 ត្រូវសមត្ថកិច្ចឃាត់

បន្ទាយមានជ័យ: ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ ទោ អាត់ ខែម ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ធ្វើការត្រួតពិនិត្យរថយន្ត FORD RANGER ចង្កូតស្តាំ បំពាក់ស្លាកលេខ ខេមរភូមិន្ទ 09 2-1357 គ្មានបង្កាន់ដៃពន្ធនាំចូល ដែលត្រូវបានសមត្ថកិច្ចគយឃាត់កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ នៅចំណុចភ្លើងស្តុបចាស់ លើកំណាត់ផ្លូវជាតិលេខ ៥៦ ភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងបានប្រគល់ជូននគរបាលបរឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីស្រាវជ្រាវរកឲ្យឃើញ ឫសគល់នៃការលួចនាំចូលរថយន្តចង្កូតស្តាំខុស និងចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់